មានការភ្ញាក់ផ្អើលក្រោយហាងកាហ្វេមួយ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេ
មានការភ្ញាក់ផ្អើលក្រោយហាងកាហ្វេមួយ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេ
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា «មានគំនិតឆ្នៃប្រឌិតបង្កេីនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាមសម្រាប់ធ្វេីពាណិជ្ជកម្ម ហាងកាហ្វេ! ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!!
សូមអរគុណឯ.ឧអភិបាលនៃគណៈអភិបាលខេត្តនិងឯ.ឧស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលបានចាត់វិធានការទាន់ពេលវេលា។
សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លេីកដាក់ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វេីប្រកបដោយគ្រោះថ្នាក់និងខុសច្បាប់បែបនេះ! ។»



