លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ បន្តចុះធ្វើវិធានការ “រដ្ឋបាលចំហរ” យ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដល់តាមខ្នងផ្ទះ និងទីតាំងស្នាក់នៅនានាក្នុងភូមិសាស្ត្រស្រុក។

​គោលបំណងចម្បងនៃប្រតិបត្តិការនេះគឺ៖
១- ផ្សព្វផ្សាយ និងជំរុញការអនុវត្ត អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្តុំ។
២- ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលអាចលួចលាក់ជ្រកកោននៅតាមផ្ទះ ឬទីតាំងនានាក្នុងមូលដ្ឋាន។

​រដ្ឋបាលស្រុក សូមបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរនឹង នៅតែបន្តចុះធ្វើវិធានការរដ្ឋបាលចំហរនេះជាប្រចាំ ដូចភ្លៀងរលឹម។ បើរកឃើញមានម្ចាស់ទីតាំងណាមួយ ផ្តល់ទីជម្រក ឬលាក់បាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នោះនឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមានដោយមិនមានការលើកលែងឡើយ។

​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះទាំងអស់ ចូលរួមសហការសង្កេត និងរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើប្រទះឃើញទីតាំង ឬមុខសញ្ញាសង្ស័យ!
​រួមគ្នាដើម្បីសហគមន៍យើងគ្មានបទល្មើស! 🇰🇭

ព័ត៌មានជាប់ទាក់ទង