ក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចរបស់ស្រ្តីអ្នកសម្អាតបរិស្ថានអនាម័យ ត្រូវនគរបាលខណ្ឌ៧មករាចាប់បានហើយ
ក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចរបស់ស្រ្តីអ្នកសម្អាតបរិស្ថានអនាម័យ ត្រូវនគរបាលខណ្ឌ៧មករាចាប់បានហើយ
ក្រោយមានការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា រហូតចាប់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ មកអនុវត្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្រ្តីចំណាស់ម្នាក់ ជាអ្នកសម្អាតបរិស្ថានអនាម័យ ខណៈពេលកំពុងបំពេញការងារ តាមបណ្ដោយផ្លូវកម្ពុជាក្រោម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា បានចតម៉ូតូម៉ាក ធូដេ នៅតាមផ្លូវ ស្រាប់តែមានក្រុមជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់តែម្ដង៕



