សម្តេចតេជេា ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួង ស្ថាប័ន និងក្បាលម៉ាស៊ីនដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់
សម្តេចតេជេា ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួង ស្ថាប័ន និងក្បាលម៉ាស៊ីនដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់
នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបសំណេះសំណាលដ៏ធំដោយមានអ្នកចូលរួមសរុបជាង៤ពាន់នាក់។ ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្បាលម៉ាស៊ីន និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្បាលម៉ាស៊ីនដឹកនាំតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។



