ឯកឧត្តម ហាវ ស៊ីណាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិខ្លាកូន
ឯកឧត្តម ហាវ ស៊ីណាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិខ្លាកូន
នាថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាវ ស៊ីណាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិខ្លាកូន ជាតំណាង ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានដឹកនាំក្រុមការងារ ចូលរួមលើកស្លាកគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពី លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាបក្សភូមិខ្លាកូន ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សកម្មភាពនេះ ធ្វើឡើងស្របតាមអានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ដោយតម្រូវឱ្យមានការលើកស្លាកគណបក្ស ក្នុងមូលដ្ឋានឃុំពត់សរ ដើម្បីបម្រើឱ្យសកម្មភាពការងារគណបក្សប្រជាជនកម្ពុជា និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។



