ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង អះអាងថា ប្រភពដើមផ្លែស្វាយម៉ាក «Romdoul» ដែលកំពុងលក់នៅទីផ្សារកូរ៉េ ជាផលិតផលកម្ពុជា ១០០%!
ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង អះអាងថា ប្រភពដើមផ្លែស្វាយម៉ាក «Romdoul» ដែលកំពុងលក់នៅទីផ្សារកូរ៉េ ជាផលិតផលកម្ពុជា ១០០%!
ក្រុមការងារស្ថានទូត ក៏បានស្រាវជ្រាវ និងបានទៅដល់ទីតាំងម៉ាតមួយកន្លែង ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ។
ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក ពិតជា មានការច្រលំបិតស្លាកសញ្ញាថា ជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។
ក្រុមការងារបានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុង ប្រយ័ត្ន និងចៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការ តាមផ្លូវច្បាប់។




