សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលនឹងប្រព្រឹត្តនៅវិមាន ៧ មករា។ កិច្ចប្រជុំនេះ ដើម្បីផ្លាស់ប្តូរយោបល់គ្នារវាងមេដឹកនាំគណបក្សនយោបាយទាំង ២៩គណបក្ស ដែលនៅក្នុងសម្ព័ន្ធភាព។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ គឺមានជំនួបគណបក្សនយោបាយ គឺជំនួបគណបក្សសម្ព័ន្ធភាពទាំង ២៩គណបក្ស នៅវិមាន ៧មករា ដូចរាល់ឆ្នាំ ដែលតែងតែមានការជួបរវាងគណបក្សសម្ព័នទាំង ២៩ ។ ហើយនៅក្នុងជំនួបគណបក្សសម្ព័ន្ធភាព គឺក្រោមវត្តមានជាអធិបតីរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក្រោយពីជំនួបនឹងមានការពិសារអាហារសាមគ្កី ហើយនឹងមានសន្និសីទសារព័ត៌មានពីតំណាងគណបក្សនយោបាយចំនួនបីនៅក្នុងកិច្ចប្រជុំនៃសម្ព័ន្ធភាព។

កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គឺអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្ស។ ហើយការប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពត្រូវធ្វើក្នុងរយៈពេលមួយឆ្នាំម្តង ក្រៅពីនេះនៅមានក្រុមការងារសមម្របសម្រួល គឺប្រជុំបីខែម្តង។ ហើយការប្រជុំត្រួតពិនិត្យមួយឆ្នាំនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាពរយៈពេលមួយឆ្នាំ ក្រោយពីកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា។

ព័ត៌មានជាប់ទាក់ទង