ប្រជាពលរដ្ឋ ស្រុកពញាឮ ស្នេីសុំថ្នាក់ដឹកនាំ ខេត្តកណ្ដាល សូមជួយទប់ស្កាត់ឡានដឹកក្រណាត់តាមរោងចក្រ ដែលតលើសទ្រង់ បំផ្លាញផ្លូវថ្នល់នៅឃុំ កោះចិន!

ប្រជាពលរដ្ឋ ស្រុកពញាឮ ស្នេីសុំថ្នាក់ដឹកនាំ ខេត្តកណ្ដាល សូមជួយទប់ស្កាត់ឡានដឹកក្រណាត់តាមរោងចក្រ ដែលតលើសទ្រង់ បំផ្លាញផ្លូវថ្នល់នៅឃុំ កោះចិន!

ខេត្តកណ្តាល- ស្រុកពញាឮ : យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានស្នេីសុំបណ្ដាញសារពត៌មានយើង ឱ្យជួយផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំខេត្តកណ្តាល ថា : ផ្លូវមួយខ្សែពីចំណុច ភូមិជ្រោយសំបូរ ចាក់មកព្រែកក្តាម ជាផ្លូវកៅស៊ូកំពុងតែរងការខូចខាតដោយសារតែឡានដឹកអុស និងឡានដឹកក្រណាត់តាមរោងចក្រ ដែលតលេីសទ្រុងឡាន ដឹកមិនដែលឲ្យខូចលើផ្លូវជាតិ ។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានសំុំសំណូមពរ និងផ្ដល់ព័ត៌មានមកខាងអង្គភាពសារព័ត៌មានយើងថា : សូមឱ្យក្រុមឈ្មួញទឹកជញ្ជូនឡាន ប្រភេទយីឌុប ដឹកស្មើរត្រឹមទ្រុងបានហើយ ! កុំបន្ថែមលើសពីទ្រុងទៀតអី ព្រោះផ្លូវកៅស៊ូ០១ខ្សែនេះ កំពុងតែមានការខូចខាតបណ្ដេីរៗហើយ !!!។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ សប្បាយចិត្តពេលមានរោងចក្រជាច្រេីននៅតំបន់នេះ ។ ដែលជួយសម្រួលឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានការផ្លាស់ប្ដូរជីវភាពរស់នៅរបស់គាត់ផងដែរ ។ 

ក៏ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋសុំសំណូមពរដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និង មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធ ស្រុកពញាឮ សូមជួយទប់ស្កាត់និងរារាំងក្រុមឈ្មួញដឹកជញ្ជូនដោយឡានដឹកក្រណាត់ និងឡានទឹកអុស ដែលបរកាត់លើផ្លូវកៅស៊ូមួយខ្សែនេះ ដែលដឹកដាក់ហួសពីទ្រុង ដែលធ្វើឲ្យមានការប្រេះនិងខូចខាតផ្លូវថ្នល់ ដែលជាសម្បត្តិថវិការបស់ជាតិយេីង។

ព័ត៌មានជាប់ទាក់ទង