ឯកឧត្តម ចេង ប៉េងហាប់ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ —————————————– នាព្រឹក ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ក្រោមអធិបតីភាព ឯកឧត្តម ចេង ប៉េងហាប់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំពត់សរ សមាជិកគណៈកម្មាធិការគណបក្សឃុំពត់សរ ប្រធាន និងសមាជិកសាខាគណបក្សភូមិក្នុងមូលដ្ឋានឃុំពត់សរ ប្រជាការពារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។ គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ នេះ មានទីតាំងស្ថិតក្នុងភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែងរបស់គណបក្ស។ អគារនេះ មានទទឹង ១០,៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ សាងសង់លើផ្ទៃដីសរុបទំហំ២៥០៣ ម៉ែត្រការ៉េ ដោយគ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ សូមបញ្ជាក់ផងដែរថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ត្រូវបានដឹកនាំសាងសង់ដោយ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ ហើយគ្រោងនឹងចំណាយថវិកាប្រមាណ ៦ម៉ឺនដុល្លារអាមេរិក

(ខេត្តតាកែវ)៖នាព្រឹក ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ក្រោមអធិបតីភាព ឯកឧត្តម ចេង ប៉េងហាប់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំពត់សរ សមាជិកគណៈកម្មាធិការគណបក្សឃុំពត់សរ ប្រធាន និងសមាជិកសាខាគណបក្សភូមិក្នុងមូលដ្ឋានឃុំពត់សរ ប្រជាការពារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ នេះ មានទីតាំងស្ថិតក្នុងភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែងរបស់គណបក្ស។ អគារនេះ មានទទឹង ១០,៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ សាងសង់លើផ្ទៃដីសរុបទំហំ២៥០៣ ម៉ែត្រការ៉េ ដោយគ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

សូមបញ្ជាក់ផងដែរថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ត្រូវបានដឹកនាំសាងសង់ដោយ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ ហើយគ្រោងនឹងចំណាយថវិកាប្រមាណ ៦ម៉ឺនដុល្លារអាមេរិក។

ព័ត៌មានជាប់ទាក់ទង