កម្លាំងនគរបាល​ អធិការដ្ឋាននគរបាលស្រុក​រមាសហែក​ បានធ្វើ​កិច្ច​សន្យា​អប់រំ​ក្មេងទំនេីង​ ០១នាក់ ដែល​បាន​បង្ហោះ​វីដេអូ​ បង្ហោះ​ម៉ូតូ​លើ​បណ្ដាញ​សង្គម​ Facebook​ នៅ​ឃុំត្រពាំង​ស្តៅ​ ស្រុក​រមាស​ហែក។

កម្លាំងនគរបាល​ អធិការដ្ឋាននគរបាលស្រុក​រមាសហែក​ បានធ្វើ​កិច្ច​សន្យា​អប់រំ​ក្មេងទំនេីង​ ០១នាក់ ដែល​បាន​បង្ហោះ​វីដេអូ​ បង្ហោះ​ម៉ូតូ​លើ​បណ្ដាញ​សង្គម​ Facebook​ នៅ​ឃុំត្រពាំង​ស្តៅ​ ស្រុក​រមាស​ហែក។   

ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការនគរបាលជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ កាលថ្ងៃ​ទី១៤ ខែ​ឧសភា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ សំ​ សំអុល​ អធិការ​នគរបាល​ស្រុក​រមាស​ហែក​ បានដឹក​នាំ​កម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក បាន​ឃាត់​ខ្លួន​ក្មេង​ទំនើង​ចំនួន​ ០១នាក់​ ប្រុស​ ដែល​បាន​ថត​វីដេអូ​បង្ហោះ​ម៉ូតូ​ រួចយក​វីដេអូ​ បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook ស្ថិត​នៅភូមិ​បន្លា​ស្អិត​ ឃុំត្រពាំង​ស្តៅ​ ស្រុក​រមាសហែក។ 

បច្ចុប្បន្ន ​សមត្ថកិច្ចបាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ និងអញ្ជេីញ​អាណាព្យាបាល​មក​ទទួល​យក​ដេីម្បី​អប់រំ​បន្ត រីឯ​ម៉ូតូ​ប្រព្រឹត្តិ​សកម្មភាព​ ០១គ្រឿង​ ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ រយៈពេល​ ០៣ខែទេីប​ប្រគល់​ជូន​វិញ។

ព័ត៌មានជាប់ទាក់ទង