ឃាត់ខ្លួន ប្រពន្ធជនដៃដល់ ក្នុងករណីចា-ប់ជំ-រិ-ត-ក្មេងស្រី នៅខេត្តកណ្តាល រកឃើញភស្ដុតាងមានជាប់ពាក់ព័ន្ធពីបទ «សមគំនិត»
ឃាត់ខ្លួន ប្រពន្ធជនដៃដល់ ក្នុងករណីចា-ប់ជំ-រិ-ត-ក្មេងស្រី នៅខេត្តកណ្តាល រកឃើញភស្ដុតាងមានជាប់ពាក់ព័ន្ធពីបទ «សមគំនិត»
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ តាមរយៈលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យបានដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោកស្រី ហុង ទិត្យមល្លិកា សម្រេចឃុំខ្លួនជនដៃដល់ដែលចា..ប់ជំ..រិត និង ស..ម្លា..ប់ក្មេ..ងស្រីអា..យុ ៥ ឆ្នាំ និង ប្រពន្ធដែលស..មគំ..និតដាក់ពន្ធនាគារ ក្រោមបទចោទ «ស.មគំ..និតក្នុងអំពើឃុំឃាំ..ង និង បង្ខាំ.ងដោយខុសច្បាប់មានស្ថានទម្ងន់ទោស, ឃា..តក..ម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ» តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និង មាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។
តាមប្រភពបានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ គឹម វណ្ណា និង ភរិយាជាអ្នកសមគំនិ..តមានឈ្មោះ ធី ណារ៉ុង ដែលពួកគេបានធ្វើសកម្មភាពកាលនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ដោយចាប់ជំ..រិតស..ម្លា..ប់ក្មេងស្រីអាយុ ៥ ឆ្នាំ ដែលជាក្មួយ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ក៏ព្រោះតែខឹងម្ដាយក្មេងស្រីរងគ្រោះមិនឱ្យខ្ចីលុយបន្ថែម ខណៈដែលធ្លាប់ខ្ចីលុយពីមុនៗមកបានរហូត។
ដោយឡែក ជនដៃដល់ឈ្មោះ គីម វណ្ណា អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ)។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលលោកស្រី ហុង ទិត្យមល្លិកា សម្រេចឃុំខ្លួនជនដៃដល់ដែលចា..ប់ជំ..រិត និងស..ម្លា..ប់ក្មេងស្រីអាយុ៥ឆ្នាំ ចំណែក ស្ត្រីជា ប្រពន្ធ ក៏ត្រូវបានឃាត់និងឃុំ ខ្លួនផងដែរ ពាក់ពន្ធ័ និងបទ សមគំនិតដាក់ពន្ធនាគារ។
នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំ..រិ..តបណ្តាលឲ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។



