ឃាត់ខ្លួនជនសង្ស័យវៀតណាម ២នាក់ ខ្មែរ ១នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់
ឃាត់ខ្លួនជនសង្ស័យវៀតណាម ២នាក់ ខ្មែរ ១នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅចំណុចគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បានឃាត់រថយន្ត ១គ្រឿង ដែលបានសុីឈ្នួលដឹកគ្រឿងញៀន បើកបរដោយជនជាតិខ្មែរម្នាក់ ឃាត់ខ្លួនយកយកមកសាកសួរ បានឆ្លើយសារភាព និងអនុវត្តន៍តាមវិធានការណ៍ជំនាញ ឈានទៅដល់ការឃាត់ខ្លួនបក្សពួកចាំទទួលគ្រឿងញៀនចំនួន ២នាក់ ទៀតជាជនជាតិវៀតណាម។
ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនចំនួន ១២៦២,២៨ក្រាម (១គីឡូ២៦២,២៨ក្រាម)
-រថយន្ត ១គ្រឿង
-ទូរស័ព្ទ ៣គ្រឿង និងប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕



