យុវជនដែលរបួសធ្ងន់(ភាគីរ៉ឺម៉កលាងម៉ាស៊ីនត្រជាក់)នោះ បានស្លាប់ហេីយ

យុវជនដែលរបួសធ្ងន់(ភាគីរ៉ឺម៉កលាងម៉ាស៊ីនត្រជាក់)នោះ បានស្លាប់ហេីយ

បុរសនារីមួយក្រុម នារីជាអ្នកបេីករថយន្ត MAZDA EZ-6 ស្លាកលេខភ្នំពេញ 2CH-2906 ក្នុងល្បឿនលឿន ទៅបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូហុងដាឌ្រីម ស្លាកលេខភ្នំពេញ 1HB-5683 កំពុងឈប់រងចាំស្តុប បណ្ដាលឲ្យក្រឡាប់​រ៉ឺម៉ក​ សង្កត់អ្នកបេីកបរនិងអ្នករួមដំណេីរ​ របួសធ្ងន់ទាំង២​ ចំណែកអ្នកបេីកម៉ូតូរបួសរលាត់ដៃជេីង ។ ហេតុការណ៍នេះស្ថិតនៅចំណុចស្តុប AEON-3 លេីមហាវិថីសម្ដេចហ៊ុនសែន ហៅកាត់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ។

ក្រោយកេីតហេតុអ្នករបួសធ្ងន់ខាងរ៉ឺម៉កទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមានជ័យ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯភាគីខាងម៉ូតូខាងតំណាងអ្នកបេីកបររថយន្តមកចរចារគ្នា​សងសំណង៤០០$ទៅកាន់ខាងម៉ូតូហេីយ​ នៅសល់ខាងរ៉ឺម៉កមិនទាន់ដោះស្រាយ។ ចំណែកឯ​មធ្យោបាយ​ទាំងរ៉ឺម៉កនិងរថយន្ត រងចាំនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះវាស់វែងតាមជំនាញ ចំណែកនារីជាអ្នកបេីកបររថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក​ នាំទៅវាស់ផ្លុំអាកុលនៅ​ស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម​ តែលទ្ធផលតេស្ដ​ ពុំមាន​ជាតិអាកុលក្នុងខ្លួនទេ ។ 

ចំណែកឯអ្នកបេីកបររថយន្តមិនទាន់ដឹងថា​ សមត្ថកិច្ចបន្តនីតិវិធីដល់ណាទេ​ ព្រោះយប់មិញឃេីញ​កម្លាំង​ការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ នៅធ្វេីការ​សាកសួរ​អ្នកបេីកបរនិងក្រុមគ្រួសារ​ខាងរ៉ឺម៉ក នៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម រហូតដល់ម៉ោងជិត១០យប់ថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៦ទេីបចាកចេញទៅ​ ។ ដោយតាម​ប្រភព​ភាគី​ខាងរថយន្ត​បានចរចារគ្នានិងសងជាថវិកាចំនួន៨ពាន់ដុល្លារ​ទៅកាន់ខាងគ្រួសារ​ខាងរ៉ឺម៉ក​ផងដែរ ។ 

តែជា​អកុសល នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៦នេះ​ យុវជនដែលរបួសធ្ងន់ដែលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សីនោះ​ បានស្លាន់បាត់បង់ជីវិតទៅហេីយ​ ត្រូវបានក្រុមគ្រួសារ​ចាត់ចែង​យកសពទៅ​ធ្វេីបុណ្យនៅស្រុកកំណេីត​ នៅឯខេត្តក្រចេះ​ ។

ព័ត៌មានជាប់ទាក់ទង