សមត្ថកិច្ចខេត្តបាត់ដំបង ចុះបង្ក្រាបករណីលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅស្រុកភ្នំព្រឹក

សមត្ថកិច្ចខេត្តបាត់ដំបង ចុះបង្ក្រាបករណីលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅស្រុកភ្នំព្រឹក

ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមការបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយសមត្ថកិច្ចចម្រុះ ដឹកនាំដោយ ឯកឧត្តម ឌួង ឧត្តម សមាជិកលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារចម្រុះទី៣ បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចទីតាំងស្នាក់នៅប្រមូលផ្តុំ ជនបរទេស ក្នុងមូលដ្ឋានស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ២៧នាក់ មានចំនួន០២ទីតាំង៖
-ទីតាំងទី១ ផ្ទះជួលឈ្មោះ ប៉េង ស្រៀង ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
-ទីតាំងទី២ ផ្ទះសំណាក់ឈ្មោះ ពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានជនបរទេស ជាជនជាតិចិនស្នាក់នៅសរុបចំនួន ២៧នាក់ ស្រី ០១នាក់ ។ សមត្ថកិច្ច បានត្រួតពិនិត្យឃើញថាមានជនជាតិចិនចំនួន ០៧នាក់ ស្រី០១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅគ្រប់គ្រាន់ និងជនជាតិចិនចំនួន ២០នាក់ ប្រុស គ្មានលិខិតឆ្លងដែន។
វត្ថុតាងដកហូតបានរួមមាន៖ កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រ(យួរដៃ)ចំនួន ០៩គ្រឿង, ឃីបត(ក្តាចុច)ចំនួន ៨៣គ្រឿង, ម៉ូស(ម៉ៅចុច)ចំនួន ៥០គ្រឿង, ទូស័ព្ទដៃចំនួន ១៤៩គ្រឿង, ឧបករណ៍ទប់ភ្លើងចំនួន០២ គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី រីឯវត្ថុតាងបានធ្វើកំណត់ហេតុរក្សាទុក បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕

ព័ត៌មានជាប់ទាក់ទង