ឃាតកមុខស្រស់ដែលបានយកកាំបិតផ្គាក់កាប់ក្លើដែលផឹកសុីជាមួយគ្នា រហូតដាច់បំពងករស្លាប់ភ្លាមៗ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឃាត់ខ្លួនបានហើយ។ គួររំលឹកផងដែរ ករណីនេះកើតឡើងនៅភូមិ អន្សមចេក ឃុំសឿ ស្រុកមង្គលបូរី

បង្កឡើងដោយជនល្មើសឈ្មោះ ផល្លី ផានិត ភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិតាម៉ៅ ឃុំសឿ បានយកកាំបិតខ្វែវប្រវែង 1ម៉ែត្រទៅកាប់លើជនរងគ្រោះឈ្មោះសុខន ឃីម ភេទប្រុសអាយុ 23 ឆ្នាំ រស់នៅភូមិបឹងតូច ឃុំសឿ ត្រូវដៃ ត្រូវកដាច់បំពង់ក បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ម៉ោងកើតហេតុ ម៉ោង ៧ៈ៣០។ (មូលហេតុផឹកសុីជំុគ្នា មានទំនាស់ពាក្យសំដីជុំគ្នា ឈានទៅដល់ការប្រើអំពើហឹង្សាតែម្តង)បន្ទាប់ពីកើតហេតុកម្លាំងជំនាញរបស់អធិការនគរបាលស្រុកមង្គលបូរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសឿបានចុះទៅដល់កន្លែងកើតហេតុធ្វើការខិតខ្លួនជួនសង្ស័យខាងលើបញ្ជូនទៅអធិការនគរស្រុកមង្គលបូរី ចំពោះសាកសពក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅគេហដ្ឋាននៃសពនៅភូមិបឹងតូច ឃុំសឿ។