សារំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
សារំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
សារលិខិតរំលែកទុក្ខ🙏
សូមគោរពជូន🙏
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ថ្នាក់ដឹកនាំសមាជិកសមាគមសហគ្រិនវីម៉ូនៅកម្ពុជាពិតជាមានក្តីសោកសង្រេង និងក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឧបាសក ណុប ខន ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១៥ នាទីយប់ក្នុង ជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំរំជួលចិត្តនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខប្រកបដោយ អនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ និងដោយក្តីសោកស្តាយបំផុត និងសូមចូលរួមមរណទុក្ខនេះ ចំពោះ ការបាត់បង់ ឧបាសក ណុប ខន ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់បំផុត និង ប្រកបដោយព្រហ្មវិហារធម៌។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សមាជិក សមាជិកាសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ណុប ខន សូម ឱ្យបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកទុក្ខដ៏ ក្រៀមក្រំជាទីបំផុតពីយើងខ្ញុំទាំងអស់គ្នា។



