លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌ បានដឹកកម្លាំងចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌ បានដឹកកម្លាំងចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
នាល្ងាចថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋខណ្ឌ បានដឹកកម្លាំងចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ និងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងស្និតស្នាលផងដែរ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានជម្រាបបងប្អូនអំពីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការងារធ្វើអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន ដែលរដ្ឋបាលខណ្ឌបានកំពុងអនុវត្តយ៉ាងសស្រាក់ស្រាំ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមឲ្យបងប្អូនទាំងអស់ចូលរួមសម្អាតរៀបចំផ្ទះសម្បែងឲ្យបានស្អាត និងបង្កើនការប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហាគ្រោះអគ្គិភ័យ ។ មិនតែប៉ុណ្ណោះ លោកអភិបាល រំលឹកបងប្អូនត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ពេលមានបញ្ហាប្ញភាពមិនប្រក្រតីណាមួយកើតឡើងនៅទីតាំងដែលបងប្អូនរស់ ដើម្បីអាជ្ញាធរដោះស្រាយជូន ។
ដោយឡែក ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានចំពោះការគិតសុខទុក្ខ ដោះស្រាយបញ្ហាជូនប្រជាជនគ្រប់ពេលវេលា មិនថាយប់ប្ញថ្ងៃ មិនខ្លាចនឿយហត់ ព្រមទាំងសន្យាសហការរាល់ការងារអាជ្ញាធរត្រូវការការចូលរួមពីបងប្អូនផងដែរ ៕



