រដ្ឋបាលស្រុកដំណាក់ចង្អើ ៖ is សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ជុំវិញស្ថានភាពនៅរមណីយដ្ឋានឆ្នេរអង្កោល! ​ជម្រាបសួរដល់ស្ថាប័នសារព័ត៌មាន កម្ពុជាថ្មី និងបងប្អូនសាធារណជនទាំងអស់!

រដ្ឋបាលស្រុកដំណាក់ចង្អើ ៖ is សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ជុំវិញស្ថានភាពនៅរមណីយដ្ឋានឆ្នេរអង្កោល!
​ជម្រាបសួរដល់ស្ថាប័នសារព័ត៌មាន កម្ពុជាថ្មី និងបងប្អូនសាធារណជនទាំងអស់!
ក្នុងនាមរដ្ឋបាលស្រុកដំណាក់ចង្អើរ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឆ្នេរអង្កោល។ ទន្ទឹមនឹងនេះ ដើម្បីជៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបំភ្លឺជូនសាធារណជន ជុំវិញទិដ្ឋភាពដែលបានចុះផ្សាយ ដូចខាងក្រោម៖
អ្វីដែលបងប្អូនបានឃើញ ភាគច្រើនបំផុតគឺជា “ស្មៅខ្លុយ ឬស្មៅសមុទ្រស្រស់ៗ” ដែលនេះគឺជាបាតុភូតធម្មជាតិសុទ្ធសាធ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ច្រើន និងមានខ្យល់ខ្លាំង ធ្វើឱ្យស្មៅសមុទ្រទាំងនេះដាច់ និងត្រូវបានរលកបោកបក់នាំយកមកទើរលើឆ្នេរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសចាប់ពីដើមរដូវវស្សានេះតទៅ។
ជាការពិត យើងមានក្រុមការងារអនាម័យ និងមានការចូលរួមពីបងប្អូនអាជីវករ បានចុះសម្អាត និងប្រមូលស្មៅសមុទ្រទាំងនេះជាប្រចាំរៀងរាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយើងប្រឹងប្រែងសម្អាតយ៉ាងណាក្តី ក៏កម្លាំងរលកនៅតែបន្តនាំយកស្មៅខ្ចីៗទាំងនេះមកទើរវិញជាបន្តបន្ទាប់។ តែទោះជាយ៉ាងនេះក្តី ក៏អាជ្ញាធរស្រុក និងក្រុមការងារអនាម័យនៅតែបន្តខិតខំប្រឹងប្រែងចុះសម្អាតឥតឈប់ឈរ ដើម្បីធានាបាននូវសោភ័ណភាពឆ្នេរអង្កោល ត្រៀមស្វាគមន៍ការអញ្ជើញមកកម្សាន្តរបស់បងប្អូនភ្ញៀវទេសចរជានិច្ច។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលស្រុក ក៏សូមអំពាវនាវដល់បងប្អូនអាជីវករ និងភ្ញៀវទេសចរទាំងអស់ សូមបន្តចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយវេចខ្ចប់ និងទុកដាក់សំណល់ប្លាស្ទិក ឬសំរាមផ្សេងៗទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពឆ្នេរយើងទាំងអស់គ្នា។🌿
សូមបងប្អូនសាធារណជន មេត្តាជ្រាប យោគយល់ចំពោះស្ថានភាពធម្មជាតិនេះ ក៏ដូចជាជួយផ្តល់កម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំផង។
​សូមអរគុណ! ❤️

ព័ត៌មានជាប់ទាក់ទង