កម្លាំងគណៈបញ្ជការឯកភាពខេត្តកោះកុង ចុះបង្ក្រាប Scam Online នៅផ្ទះសំណាក់ « PS» ក្នុងក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនបរទេស១៧នាក់ និងសម្ភារមួយចំនួន
កម្លាំងគណៈបញ្ជការឯកភាពខេត្តកោះកុង ចុះបង្ក្រាប Scam Online នៅផ្ទះសំណាក់ « PS» ក្នុងក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនបរទេស១៧នាក់ និងសម្ភារមួយចំនួន
កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រោមការសម្របសម្រួលពីតំណាអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានចុះបង្ក្រាបបទល្មើស Scam Online នៅផ្ទះសំណាក់ «PS» ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយឃាត់ខ្លួនជនបរទេស១៧នាក់ (ស្រី៥នាក់) រួមមាន៖ ជនជាតិចិន (១៤នាក់) និងមីយ៉ាន់ម៉ា (៣នាក់)។
យោងតាមរបាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់ថា ក្រៅពីការឃាត់ខ្លួនជនបរទេសទាំង១៧នាក់ កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿងម៉ាក GAC ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-8129 ហើយពេលឆែកក្នុងរថយន្ត កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន រួមមាន៖ Laptop, Tablets, ទូរសព្ទ និងវត្ថុតាងមួយចំនួនទៀត។
សម្រាប់ជនបរទេសទាំង១៧នាក់ ត្រូវសមត្ថកិច្ចយកទៅសួរនាំដើម្បីចាត់ការបន្តទៀត៕



