ខិងចិត្តស្រឡាញ់គ្នាមិនបានសម្រេច ខាងស្រីមានគុំកួន រហូតរៀបចំគម្រោងលួចចាក់សាំងដុតផ្ទះឱពុកម្ដាយខាងប្រុស!
ខិងចិត្តស្រឡាញ់គ្នាមិនបានសម្រេច ខាងស្រីមានគុំកួន រហូតរៀបចំគម្រោងលួចចាក់សាំងដុតផ្ទះឱពុកម្ដាយខាងប្រុស!
ជនសង្ស័យមានឈ្មោះ ឡុង ប៉ុច អាយុ ៤៥ឆ្នាំ ចំណែកឯជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហេ វណ្ណា អាយុ ៥៦ឆ្នាំ ដែលមានទីតាំងលំនៅឋានស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលឈានដល់អំពើល្មើសច្បាប់នេះ គឺដោយសារតែជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកូនប្រុសម្ចាស់ផ្ទះ តែក្រោយមកក៏ត្រូវបានបែកបាក់គ្នាវិញព្រោះតែឪពុកម្ដាយខាងប្រុសមិនពេញចិត្ត ទើបធ្វើឱ្យស្ត្រីរូបនេះគុំកួន រហូតដាច់ចិត្តរៀបចំគម្រោងលួចចាក់សាំងដុតផ្ទះជនរងគ្រោះកាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែមេសា កន្លងទៅ។
ជាសំណាងល្អ នៅក្នុងហេតុការណ៍នោះ ម្ចាស់ផ្ទះនិងអ្នកជិតខាងបានភ្ញាក់ដឹងខ្លួនទាន់ពេល និងជួយពន្លត់ភ្លើងភ្លាមៗ ដោយរងការខូចខាតត្រឹមធុងចម្រោះទឹកតម្លៃ ១ ២០០ដុល្លារ និងខ្សែភ្លើងមួយចំនួនប៉ុណ្ណោះ។
ក្រោយកើតហេតុ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពទើបស្គាល់មុខសញ្ញាយ៉ាងច្បាស់ និងបានដាក់ពាក្យបណ្ដឹងរហូតឈានដល់ការឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់តែម្ដង។



