កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង៣០០នាក់!
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង៣០០នាក់!
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង៣០០នាក់, សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ការរត់ចេញរបស់ឧក្រិដ្ឋជន.!
បន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើស Online Scams ២កន្លែង នៅនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនមនុស្សជាង៣០០នាក់ (ភាគច្រើនជនបរទេស)។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បើតាមសេចក្ដីរាយការណ៍ជំហ៊ានដំបូង បានអះអាងថា កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន។ ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ៕



