ស្ដ្រីជនជាតិយួន (វៀតណាម) ៤នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទដៃ ក្នុងកម្មវិធីនគរសង្ក្រាន្ដ ទួលទំពូង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង៤នាក់.!
(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនស្ដ្រីជនជាតិវៀតណាម ចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសអំពើលួច (លួចទូរស័ព្ទដៃ) នៅក្នុងកម្មវិធីនគរសង្រ្កាន ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ CHU THI CHIEN ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម, ទី៣៖ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម និងទី៤៖ ឈ្មោះ KIM THI LIEU ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងចាប់យករួមមាន កាបូបស្ពាយពីក្រោយចំនួន១ ពណ៌ខ្មៅ, ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន១៧គ្រឿង និងក្រដាស់អាលុយម៉ីញ៉ូម មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕



