ភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំង២៣គ្រឿងដើម្បីបញ្ចប់រឿង!

ភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំង២៣គ្រឿងដើម្បីបញ្ចប់រឿង!

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ ទីតាំងទទួលផ្ញេីម៉ូតូនៅអគារអ៉ិចឆេងស្វែ បាត់បង់គ្រឿងម៉ូតូ (ម៉ាញ៉េតូ) អធិការដ្ឋាននគរបាលខណ្ឌដូនពេញបាន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានចាត់កម្លាំងជំនាញចុះទៅដល់ទីតាំងនោះភ្លាម និងបានអញ្ជើញតំណាងម្ចាស់ទីតាំង និងម្ចាស់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដេីម្បីធ្វេីការសួរនាំពាក់ព័ន្ធករណីខាងលេី ។ 

ជាមួយគ្នានេះរវាងភាគីម្ចាស់ទទួលផ្ញើម៉ូតូនិងភាគីម្ចាស់ម៉ូតូ ចំនួន២៣គ្រឿង បានសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងស្នេីសុំសមត្ថកិច្ច បញ្ចប់បញ្ហាដោយខាងម្ចាស់ម៉ូតូមិនដាក់ពាក្យប្តឹងម្ចាស់ទីតាំងអ្នកទទួលផ្ញើម៉ូតូនោះឡើយ នៅខណៈដែលភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំងអស់។

-ដោយឡែកករណីនេះសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលលួចសម្ភារម៉ូតូ នៅទីតាំងខាងលើ ដេីម្បីយកមកអនុវត្តវិធានការជាសមត្ថកិច្ច៕

 

ព័ត៌មានជាប់ទាក់ទង