ក្រុមជើងខ្លាំងកា.ប់គេ ដា.ច់ដៃនៅខេត្តកំពង់ចាមពេលនេះកម្លាំងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់បានអស់ហើយ…!
ក្រុមជើងខ្លាំងកា.ប់គេ ដា.ច់ដៃនៅខេត្តកំពង់ចាមពេលនេះកម្លាំងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់បានអស់ហើយ…!
ខេត្តកំពង់ចាម៖ ស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តការស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ដោយកាំបិត) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១ និង២០នាទីរំលងអធ្រាត្រ នៅចំណុចមុខផ្ទះឈ្មោះ សេន សុខឃីម ស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់មុខសញ្ញាបានចំនួន០២នាក់ ។
រហូតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកកិច្ចប្រតិបត្តការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖
១- ឈ្មោះ ប៉ោ ណូគា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២-ឈ្មោះ ផាន់ គឹមសួរ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រូមនឹងវត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ ឯឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕



