ឯកឧត្តម ហាវ ស៊ីណាត រួមជាមួយក្រុមការងារ តំណាង ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញចូលរួមតម្លើងអំពូលសូឡាបំភ្លឺផ្លូវក្នុងមូលដ្ឋានភូមិខ្លាកូន
ឯកឧត្តម ហាវ ស៊ីណាត រួមជាមួយក្រុមការងារ តំណាង ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញចូលរួមតម្លើងអំពូលសូឡាបំភ្លឺផ្លូវក្នុងមូលដ្ឋានភូមិខ្លាកូន
នាព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាវ ស៊ីណាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិខ្លាកូន រួមជាមួយក្រុមការងារ ជាតំណាង ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញចូលរួមតម្លើងអំពូលសូឡាបំភ្លឺផ្លូវ ក្នុងមូលដ្ឋានភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ និងបានចុះពិនិត្យទីតាំងសម្រាប់លើកស្លាកគណបក្សនាពេលខាងមុខ ព្រមទាំងបានចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រក្នុងភូមិ ដោយមានការចូលរួមពីលោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាបក្សភូមិខ្លាកូន ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សកម្មភាពនេះ ធ្វើឡើងស្របតាមផែនការអនុវត្ត ដែលបានដាក់ចេញដោយ ឯកឧត្តមប្រធាន ក្នុងកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែមីនា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយតម្រូវឱ្យភូមិទាំង ១១ ក្នុងមូលដ្ឋានឃុំពត់សរ រៀបចំឱ្យមានការតម្លើងអំពូលសូឡាបំភ្លឺផ្លូវ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋាន ព្រមទាំងរៀបចំឱ្យមានការលើកស្លាកគណបក្សនៅតាមភូមិនីមួយៗផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិខ្លាកូន ក៏បានបង្ហាញនូវសេចក្ដីសប្បាយរីករាយ និងបានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន និងក្រុមការងារ ដែលបានតម្លើងអំពូលសូឡាក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនៅពេលយប់ឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។



