កម្លាំងនគរបាលរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែងទល់មុខស្ថានទូតបារាំង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាង១០០នាក់
កម្លាំងនគរបាលរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែងទល់មុខស្ថានទូតបារាំង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាង១០០នាក់
កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែងទល់មុខស្ថានទូតបារាំង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាង១០០នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សម្រាប់ជនបរទេស និងសម្ភារជាច្រើន ដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Scam Online កម្លាំងនគរបាលកំពុងបន្តនីតិវិធីទៀត។



