លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្ដែងការគួរសម និងគោរពជូនពរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្ដែងការគួរសម និងគោរពជូនពរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ
(ខេត្តកែប)៖នៅព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ខាងមុខ លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ បានដឹកនាំលោក លោកស្រីអភិបាលរងស្រុក និងលោកនាយក នាយករងរដ្ឋបាលស្រុក ចូលជួបសម្ដែងការគួរសម និងគោរពជូនពរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្វសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូន ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជោគជ័យគ្រប់ភារកិច្ច និងបន្តដឹកនាំនាវាខេត្តកែប ឱ្យកាន់តែអភិវឌ្ឍន៍ រីកចម្រើនខ្លាំងក្លាថែមទៀត និងសូមឱ្យជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍🙏❤️️
🇰🇭#គោរពជូនពរ #អភិបាលខេត្តកែប #មន្រ្តីរាជការ #រដ្ឋបាលស្រុកដំណាក់ចង្អើរ #សង្ក្រាន្តខេត្តកែប២០២៦



