មិនចេះតិច ជាង១០គីឡូ! នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនប្ដីប្រពន្ធមួយគូ ដកហូតគ្រឿងញៀនជាង១០គីឡូ
មិនចេះតិច ជាង១០គីឡូ! នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនប្ដីប្រពន្ធមួយគូ ដកហូតគ្រឿងញៀនជាង១០គីឡូ
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រាវជ្រាវបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យជាប្ដីប្រពន្ធមួយគូ និងដកហូតគ្រឿងញៀនចម្រុះជាង១០គីឡូក្រាម។
ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការនេះមានឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ៣៥ឆ្នាំ ខណៈជនសង្ស័យម្នាក់ទៀតដែលជាភ្នាក់ងារចែកចាយនៅរាជធានីភ្នំពេញបានគេចខ្លួនបាត់។



