អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៖ចង់ទៅណាអាក្អូនរត់មិនរួចទេ បង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹម ករណី ជួញដូរ រក្សាទុក និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៖ចង់ទៅណាអាក្អូនរត់មិនរួចទេ បង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹម
ករណី ជួញដូរ រក្សាទុក និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
-ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ ជួញដូរ រក្សាទុក និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋាន នៅត្រង់ចំណុចផ្លូវបេតុង បន្ទប់ជួលគ្មានលេខ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅថៃ្ងទី៣១ ខែ មីនា ឆាំ្ន២០២៦ វេលាម៉ោង ១៧:០០នាទី កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា សហការណ៍ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើការបង្រ្កាប់ជាក់ស្ដែងត្រង់ចំណុច ផ្លូវបេតុង បន្ទប់ជួលគ្មានលេខ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដែលមានឈ្មោះដូចខាងក្រោម:
១. ឈ្មោះ មឿន សំអុល ភេទប្រុស អាយុ៤២ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( មានសារធាតុញៀនក្នុងទឹកនោម ) ។
២-ឈ្មោះ រ៉ាត ពិសិដ្ធ ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( មានសារធាតុញៀនក្នុងទឹកនោម ) ។
វត្ថុតាងចាប់យក :
១-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ថង់តូច ដែលជារបស់ឈ្មោះ មឿន សំអុល ។
២-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ។
៣-ទូរស័ព្ទដៃចំនួន០១គ្រឿង មិនស្គាល់ម៉ាក ( បែកខ្នងខាងក្រោយ ) ដែលប្រើប្រាស់លេខ ០៩៦ ៦៧១ ២៤ ៣៨។
៤-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធើ្វការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។



