កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅទីតាំងផ្ទះសំណាក់មួយកន្លែងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេសជាង៥០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅទីតាំងផ្ទះសំណាក់មួយកន្លែងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេសជាង៥០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេសជាង៥០នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថាទីតាំងខាងលើ មានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការភ្លាមស្រាវជ្រាវ ហើយឈានដល់ការឆ្មក់បង្ក្រាបជាក់ស្តែង។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេសជាង៥០នាក់ និងដកហូតសម្ភារជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះ។ នៅពេលនេះសម្រាប់ជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ និងរក្សាទុក ដើម្បីចាត់ការបន្តទៀត៕



