សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អញ្ជើញភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺករណីបាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ជ័យជំនះ…..

សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អញ្ជើញភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺករណីបាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ជ័យជំនះ…..

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីបាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅចំណុចផ្លូវលេខ១៨៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងអញ្ជើញភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺជុំវិញករណីខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ។

បន្ទាប់ពីសមត្ថកិច្ចសួរនាំភាគីទាំងពីររួចរាល់ ភាគីទាំងពីមានការយោគយល់គ្នា ដោយខាងភាគីម្ចាស់ទីតាំងផ្ញើម៉ូតូ បានយល់ព្រមសងសំណងជាទឹកប្រាក់ចំនួន១៥០០ដុល្លារ ទៅភាគីម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង៕

ព័ត៌មានជាប់ទាក់ទង