ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែមីនា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារទាំង ១១ ភូមិ
ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែមីនា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារទាំង ១១ ភូមិ
នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែមីនា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារទាំង ១១ ភូមិ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការបក្សឃុំ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច អនុវត្តតាមកម្មវិធីនយោបាយ និងបទបញ្ជានានាដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញ ក៏ដូចជាថ្លែងអំណរគុណដល់បងប្អូនប្រជាការពារទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានថ្លែងបញ្ជាក់បន្ថែមថា ប្រជាការពារ គឺជាកម្លាំងបង្អែកដ៏សំខាន់ និងជាស្ពានតភ្ជាប់យ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមប្រធាន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារទាំងអស់ម្ដងហើយ និងបានប្រគល់សម្ភារៈប្រើប្រាស់មួយចំនួនរួមមាន៖ រនាំងផ្លូវ (បន្ថយល្បឿន) អាវប្រជាការពារ ដំបងភ្លើងសម្រួលចរាចរណ៍ និងកញ្ចែរ ផងដែរ។
ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាគណបក្សភូមិទាំង១១ និងសាខាបក្សពាក់ព័ន្ធ។



