អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនមន្ត្រីធ្វើការនៅ ACU ៣រូប បញ្ជូនទៅតុលាការ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនមន្ត្រីធ្វើការនៅ ACU ៣រូប បញ្ជូនទៅតុលាការ។ 

មន្ត្រីទាំង ៣រូប នេះរួមមាន៖

១៖ លោក ជឹម អូន អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។

២៖ លោក ជឹម សុខជឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាជំនួយការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។

៣៖ ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។

#ACU

ព័ត៌មានជាប់ទាក់ទង