ក្រោយពីអង្គភាពសារព័ត៌មានរស្មីទូកមាសបានចុះផ្សាយអំពីសកម្មភាពរបស់ក្រុមអនាថាមួយក្រុមបានប្រមូលផ្តុំគ្នាជក់ថ្នាំញៀននៅភូមិភ្នាតនាព្រឹកថ្ងៃទី១៧ ខែមីនា មកស្រាប់តែ!
ក្រោយពីអង្គភាពសារព័ត៌មានរស្មីទូកមាសបានចុះផ្សាយអំពីសកម្មភាពរបស់ក្រុមអនាថាមួយក្រុមបានប្រមូលផ្តុំគ្នាជក់ថ្នាំញៀននៅភូមិភ្នាតនាព្រឹកថ្ងៃទី១៧ ខែមីនា មកស្រាប់តែ!
នៅវេលាម៉ោង ៨:៣០ នាទីព្រឹកត្រូវនឹងថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ដោយមានការយកចិត្តទុកដាក់និងណែនាំពីលោក សេង គន្ធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ទូច សំអុល ប្រធានគណបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ បានចាត់អោយលោសេង ស៊ីវ៉ាន់ថា អនុប្រធានគណៈបញ្ជាការឯកភាពសង្កាត់ដឹកនាំកម្លាំងសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចុះប្រមូលក្រុមជនអនាថានៅដីឡូតិ៍ទុកចោលមួយកន្លែងស្ថិតនៅភូមិភ្នាតក្រុមទី១៤ បានចំនួន ១១ នាក់ក្នុងនោះស្រី ៣ នាក់ ក្រោយធ្វើតេសទឹកនោមមានសារធាតុញៀនទាំង១១ នាក់។
ក្រុមការងារបានធ្វើការទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចុះមកយកទៅដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន។



