ដោយសារភ្លើងប្រចណ្ឌ! មន្ត្រីយោធាបំផ្ទុះគ្រាប់បែកបណ្តាលឲ្យប្រពន្ធ.ស្លា.ប់ និងប្តីរបួសធ្ងន់ខ្លួនឯង

ដោយសារភ្លើងប្រចណ្ឌ! មន្ត្រីយោធាបំផ្ទុះគ្រាប់បែកបណ្តាលឲ្យប្រពន្ធ.ស្លា.ប់ និងប្តីរបួសធ្ងន់ខ្លួនឯង

មន្ត្រីយោធាម្នាក់ បានបំផ្ទុះគ្រាប់បែកបណ្តាលឲ្យ ស្លាប់ប្រពន្ធ និងរបួសធ្ងន់ខ្លួនឯង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣៖៣០ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ ភ្លាមៗនោះដែរកម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តរតនគិរី ចុះដល់កន្លែងកើតហេតុ។

បើតាមនគរបាលស្រុកអូរជុំប្រាប់ឲ្យដឹងថា ករណី បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងនិងភរិយាជនរងគ្រោះមានឈ្មោះ៖

*១៖ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹងមុខរបរគ្រូបង្រៀន(ប្រពន្ធ) ស្លាប់នឹងកន្លែងក្នុងបន្ទប់ដេក។
*២៖ ជនបង្ក(ជនសង្ស័យ) ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរយោធា នៅកងពលលេខ១២៨ ឈរជើងនៅភ្នំទ្រព្យ រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម។

ប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងទៀតថា ករណីខាងលើនេះផ្តើមចេញពីជម្លោះគ្រួសារ​ (ប្រចណ្ឌប្រពន្ធមានសាហាយស្មន់)។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិ៕

ព័ត៌មានជាប់ទាក់ទង