ចោរវ័យក្មេងមុខស្រស់ចិត្តអប្រិយគ្មានចិត្តអាណិតអាសូរប្លន់ម៉ូតូអ្នកមីងលក់បន្លែត្រូវសមត្ថកិច្ចយកបានហើយ

ចោរវ័យក្មេងមុខស្រស់ចិត្តអប្រិយគ្មានចិត្តអាណិតអាសូរប្លន់ម៉ូតូអ្នកមីងលក់បន្លែត្រូវសមត្ថកិច្ចយកបានហើយ

ដោយមានការចង្អុលណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ករណីលួ.ចមានស្ថានទ.ម្ងន់.ទោស (ធា.ក់ប្ល.ន់.យកម៉ូតូ) និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ដែលកើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៥៧នាទី នៅចំណុចបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់លើស្ត្រីចំនាស់ទន់ខ្សោយម្នាក់(លក់បន្លែ) ដែលធ្វើឲ្យមានការផ្ទុះការចែករំលែកល្បីកក្រើកនៅក្នុងប្រទេសពីករណីនេះ។

បច្ចុប្បន្នកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ដោយឡែក មុខសញ្ញាដែលនៅសេសសល់កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវធី។

ព័ត៌មានជាប់ទាក់ទង