ដេប៉ូលក់សាំងយីហោ PEACE រងការផាកពិន័យ៤លានរៀលក្រោយមិនដាក់តម្លៃនិងលក់លើសតម្លៃជាង៦០០០ពាន់រៀល នៅតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពី មន្ទីរ រ៉ែ និងថាមពល រាជធានីភ្នំពេញ, មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងសាខា ក.ប.ប រាជធានីភ្នំពេញ នៃយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជកម្ម។
បានចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈ ០១កន្លែង នាមករណ៍ សន្ដិភាព ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ដោយទីតាំងនេះបានលក់ប្រេងឥន្ធនៈលើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។
ជាលទ្ធផល៖ ក្រុមការងារបានធ្វើការផាកពិន័យទីតាំងនេះចំនួន ៤,០០០,០០០រៀល និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់នឹងបទប្បញ្ញត្តបច្ចេកទេសជាធរមាន៕