អបអរសាទរ! លោក ជិន ប៊ុនធឿន ក្នុងឱកាសទទួលបានសេចក្តីសម្រេចការទទួលស្គាល់សមាសភាពគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ
អបអរសាទរ! លោក ជិន ប៊ុនធឿន ក្នុងឱកាសទទួលបានសេចក្តីសម្រេចការទទួលស្គាល់សមាសភាពគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ
ស.ស.យ.ក ខណ្ឌឫស្សីកែវ÷ នាថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ
លោក ជិន ប៊ុនធឿន បានអញ្ជើញចូលរួមក្នុងពិធីទទួលសេចក្តីសម្រេចការទទួលស្គាល់សមាសភាពគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ។
ជាមួយគ្នានេះដែរ សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ រួមមានសរុបចំនួន១៦៧រូប ដែលក្នុងនោះ លោក ជិន ប៊ុនធឿន ត្រូវបាន គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ ស.ស.យ.ក រាជធានីភ្នំពេញ សម្រេចតែងតាំងលោក ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ ផងដែរ៕



