⭕ ព័ត៌មាន | កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធ ដែលជំនាញខាងវះកាបូបលុយរបស់ប្រជាពលរដ្ឋ នៅកន្លែងប្រគុំតន្ត្រី ឬទីប្រជុំជននានា…!
⭕ ព័ត៌មាន | កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធ ដែលជំនាញខាងវះកាបូបលុយរបស់ប្រជាពលរដ្ឋ នៅកន្លែងប្រគុំតន្ត្រី ឬទីប្រជុំជននានា…!
ក្រោយពីធ្វើសកម្មភាពវះកាបូបរួច ត្រូវម្ចាស់កាបួបដឹងខ្លួនទាន់ ក៏បានចាប់ឆែកឆេរ ហើយក៏ឃើញលុយរបស់គាត់ រីឯជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណកោះពេជ្រ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕



