កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ រក្សាការអត់ធ្មត់ជាអតិបរមា ជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត

កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ រក្សាការអត់ធ្មត់ជាអតិបរមា ជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចុះនៅថ្ងៃទី២៨ ខែកុម្ភៈ និងត្រូវបានចេញផ្សាយនៅថ្ងៃទី១ ខែមីនានេះ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា «យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់ សន្តិភាព។»

តាមក្រសួងការបរទេសកម្ពុជា, មកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន៕

ព័ត៌មានជាប់ទាក់ទង