លោក លាង រឿនសុធី អភិបាលក្រុងកំពត ត្រូវបានប្រកាសឲ្យចូលកាន់តំណែកជាអភិបាលក្រុងបូកគោ
ផ្សាយចេញពីភ្នំពេញ៖ យោងតាមអនុក្រឹត្យលេខ១៥២ អនក្រ.តត ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត ត្រូវបានប្រកាឱ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ ខណៈលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ត្រូវផ្ទេឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពត។
ក្នុងអនុក្រឹត្យនោះផងដែរ លោកស្រី គឹម សុធារី អភិបាលនៃគណៈអភិបាល ស្រុកជុំគិរី ត្រូវបានឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពត៕



