ឯកឧត្តមប្រធានាធិបតីបារាំង បានអញ្ជេីញមកគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះវររាជបិតាឯករាជ្យជាតិ និងឥស្សរជនបុព្វបុរសពលីដេីម្បីឯករាជ្យជាតិ

(ភ្នំពេញ)៖ថ្ងៃទី១៥ ខែវិច្ឆិកា
ឆ្នាំ២០២៦នេះ ៧៣ ឆ្នាំមុន ខ្មែរក្រោមព្រះរាជកិច្ចដឹកនាំតស៊ូដោយសន្តិភាពនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ប្រជានុរាស្រ្តបានទទួលនូវឯករាជ្យភាពដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នៅឆ្នាំ១៩៥៣ ។

៧៣ឆ្នាំក្រោយ នាថ្ងៃនេះ ឯកឧត្តមប្រធានាធិបតីបារាំង បានអញ្ជេីញមកគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះវររាជបិតាឯករាជ្យជាតិ និងឥស្សរជនបុព្វបុរសពលីដេីម្បីឯករាជ្យជាតិ ។

មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះបានបង្ហាញឲ្យឃេីញជាថ្មី នូវព្រះរាជបណ្តាំនៃអង្គសម្តេចឪ ពោល ឯករាជ្យជាតិ គឺជាកេតនភណ្ឌ ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ ព្រោះក្នុងជីវភាពនៃប្រទេសនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាង ប្រសេីរជាងឯករាជ្យភាពនោះឡេីយ ព្រោះ ឯករាជ្យភាព ជាមូលដ្ឋានគ្រឹះ នៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដ៏ទៃទៀត។

កម្ពុជា បារាំង មានចំណងការទូត និងមិត្តភាពជាប្រវត្តិសាស្រ្ត ដ៏វិសេសវិសាល ដែលបានផ្សាំភ្ជាប់យ៉ាងជ្រាលជ្រៅ ក្នុងដំណេីរការអភិវឌ្ឍជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងក្រាំងប្រវត្តិសាស្រ្តជាតិ។

ព័ត៌មានជាប់ទាក់ទង