ល្បែងសុីសងជល់មាន់បើកលេងយ៉ាងរំភើយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នៅឃុំដូនស ស្រុកស្វាយជ្រំ

ល្បែងសុីសងជល់មាន់បើកលេងយ៉ាងរំភើយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នៅឃុំដូនស ស្រុកស្វាយជ្រំ 

ស្វាយរៀង៖ រាជរដ្ឋាភិបាលបានដាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងណាក្ដីហាក់ដូចជាជ្ញាធមានសមត្ថកិច្ចមិនគោរពតាម  ជាក់ស្ដែងមានទីតាំងលួចលាក់លេងល្បែងសុីសងជល់មាន់នៅខាងជើងវត្ដសូរ ម្ចាស់ផ្ទះឈ្មោះ ហូ ស្ថិតនៅក្នុងឃុំដូនស  ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បាននឹងកំពុងបើលេងយ៉ាងរំភើយគ្មានរំខានដល់អាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ដោយប្រមូលផ្ដុំគ្នាបេីកលេងយ៉ាងសប្បាយទៅវិញ ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនទាន់មានវិធានការបង្ក្រាប។

បើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើបានឲ្យដឹងថាទីតាំងនេះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេងដោយគ្មានក្ដីព្រួយបារម្ភហេីយគ្មានសមត្ថកិច្ចណាមករំខានឡើយ

។ ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេតឃើញថា ការឈ្លោះទាស់ទែងគ្នា បទល្មើសចោរកម្មក៏កើតឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ពាក់ព័ន្ធនឹងករណីនេះផងដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងឃុំដូនសរ ជាពិសេសលោកកែន រិទ្ធី អធិការនគរបាលស្រុកស្វាយជ្រំ ទើបតែមកកាន់ដំណែងថ្មីៗនេះ មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។

អង្គភាពយើងនឹងផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និង សមត្ថកិច្ច ឬសាម៉ីភាគីពាក់ទាំងអស់ ជុំវិញក្តីព្រួយបារម្ភ និងការលើកឡើងពីសំណាក់ប្រជាពរដ្ឋ នូវការបើកបនល្បែងស៊ីសងមាន់ជល់តាមប្រពន្ធ័អនឡាញខាងលើ៕

 

ព័ត៌មានជាប់ទាក់ទង