ឯកឧត្តម ចេង ប៉េងហាប់ និងក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១១ នៅតាមបណ្ដាវត្តទាំង០៦ ក្នុងមូលដ្ឋានឃុំពត់សរ
(ខេត្តតាកែវ)៖នាព្រឹក ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១១ នៅតាមបណ្ដាវត្តទាំង០៦ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាគណបក្សភូមិ និងសាខាបក្សពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ក្នុងពិធីនេះ ឯកឧត្តមប្រធាន និងក្រុមការងារ បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួន ដូចជា៖ សាដក អង្ករ មីជាតិ ទឹកសុទ្ធ ទឹកផ្លែឈើកំប៉ុង ទឹកក្រូច បច្ច័យកាន់បិណ្ឌ ប្រគេនតាមវត្តទាំង០៦ រួមមាន៖ វត្តឃ្លាំងមឿង វត្តចំបក់បិទមាស វត្តកោះប៊ុនលី វត្តបុទុមសូរិយា វត្តព្រៃជា និងវត្តព្រះរាមពត់សរ ព្រមទាំងថវិកាមួយចំនួន ជូនលោកអាចារ្យ ដូនជី ប្រជាការពារ និងបាននាំយកនូវបច្ច័យកាន់បិណ្ឌរបស់ ឯកឧត្តម គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ប្រគេនតាមវត្តទាំង០៦ ផងដែរ។



