ពី iPhone 2G ដល់ iPhone 16 ក្រុមហ៊ុន Apple លក់ចេញសរុបបានប៉ុន្មានគ្រឿងហើយ?
រយៈពេលជិត ២០ ឆ្នាំ ក្រោយបញ្ចេញលក់ iPhone ដំបូងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានលក់ចេញទូរសព្ទ iPhone សរុបលើសពី ៣ ពាន់លានគ្រឿងមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៥។

ការលក់ចេញទូរសព្ទ iPhone តែងមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមប្រសាសន៍ Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បញ្ជាក់ថា លក់ចេញ iPhone បានកើនឡើងដល់ ១ ពាន់លានគ្រឿងតាំងពីឆ្នាំ២០១៦ រយៈពេល ៩ ឆ្នាំក្រោយការបញ្ចេញ iPhone ដំបូង ហើយរយៈពេល ៩ ឆ្នាំក្រោយមកទៀត ការលក់ iPhone បានកើនឡើង ២ ពាន់លានគ្រឿងបន្ថែម សរុបបានដល់ ៣ ពាន់លានគ្រឿងនៅក្នុងខែសីហា ឆ្នាំ២០២៥។

ទិន្នន័យការលក់ iPhone ក្នុងត្រីមាសទី២ ចាប់ពីខែមេសា ដល់មិថុនា ឆ្នាំ២០២៥ ទទួលបានចំណូលសរុប ៩៤ ពាន់លានដុល្លារ ដែលកើនឡើង ១០% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យ៉ាងណាមិញ តាមរបាយការណ៍ពី Bloomberg បង្ហាញថា កំណើនឡើងនៃការលក់ កាលពីត្រីមាសទី២ ទំនងជាអ្នកប្រើប្រាស់ ប្រញាប់ទិញ iPhone 16 ដែលនៅមានពន្ធបដិការទាបនៅឡើយ នឹងអាចកើនឡើងខ្ពស់ នៅត្រីមាសទី៣ និងទី៤ ក្នុងការបញ្ចេញ iPhone 17 Series នៅខែក្រោយនេះ។

